រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បញ្ជាក់ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការលុបបំបាត់ពន្ធ និងកម្រៃសេវាសាធារណៈចាំបាច់មួយចំនួន!

FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានលើកបង្ហាញពីលទ្ធផល របស់រាជរដ្ឋាភិបាលកម្ពុជា នៃការជួយលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ តាមរយៈការលុបចោលពន្ធ និងការលុបបំបាត់ការបង់កម្រៃចាំបាច់មួយចំនួន។ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្នុងគោលដៅដោះស្រាយ នូវការលំបាក ក្តីកង្វល់ និងបំណងប្រាថ្នារបស់ប្រជាជនដូចជា ការលុបចោល នូវការយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖ * ការលុបប័ណ្ណបើកបរ ទោចក្រយានយន្ត * ការលើកលែងពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ទោចក្រយានយន្ត និង ត្រីចក្រយានយន្ត កម្លាំងក្រោម ១៥០ សេសេ * ការលុបកម្រៃសេវាសាធារណៈ លើលិខិតបញ្ជាក់កំណើត, … Continue reading រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បញ្ជាក់ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការលុបបំបាត់ពន្ធ និងកម្រៃសេវាសាធារណៈចាំបាច់មួយចំនួន!